Sunday, December 4, 2011

រំដួលគូលែន

1 comment:

  1. តាមពិតបទរំដួលគូលែននេះ ជារឿងរ៉ាវរបស់ លោកពួ ពៅ ចំរើន ដែលលោកពូ មានស្រុកកំណើតនៅខេត្តកំពង់ធំឯនោះទេ ប៉ុនែ្តដោយមាននិស្ស័យ និងស្រលាញ់ចូលចិត្តផ្នែកចម្រៀង និង​កំណាព្យ គាត់តែងតែជំរុញទឹកចិត្តខ្ញុំឲ្យខិតខំសរសេរ និង និពន្ធបទភ្លេង និងទំនុកច្រៀងថ្មីៗ បន្ថែមទៀត។ ក្នុងនោះ គាត់ក៏បានផ្ញើរ បទកំណាព្យរបស់គាត់មួយចំនួនមកដល់ខ្ញុំ ដើម្បី ពិនិត្យនិងកែរម្រួល តាមរយៈកូនស្រីរបស់គាត់ គឺនាងពៅ សំណាង ដែលជាមិត្តនិស្សិតរួមសាកលវិទ្យាល័យជាមួយគ្នា។ គ្រាន់តែបានកំណាព្យគាត់ភ្លាម នាលា្ងចថ្ងៃទី ០៥ មករា ឆ្នាំ ២០១១ ខ្ញុំក៏បានយកមកសម្រួលភ្លាម ស្របតាម ការដែលគាត់ត្រូវការ ហើយផ្សារភ្ជាប់ជាមួយមនោសញេ្ចតនា ដ៏ផ្អែមល្ហែមរបស់គាត់ជាមួយនាង ក្រមុំម្នាក់នាតំបន់រមណីយដ្ឋានភ្នំគូលែន។ ហេតុនេះ ខ្ញុំក៏បានរៀបសម្រួល ពាក្យកាព្យ និងឃ្លោងឃ្លា តាមទំនងនៃចំណងជើងថា រំដួលគូលែន ក្នុងបែបបទនៃចង្វាក់ BOSSANOVA ដ៏គួរឲ្យជក់ចិត្ត។ សូមឲ្យបទនេះបានសិ្ថតក្នុងដួងចិត្ត លោកពូ ពៅ ចំរើន និង នាងក្រមុំម្នាក់នោះផងចុះ។

    ReplyDelete