Thursday, April 25, 2013




កោះត្រល់បណ្តូលចិត្ត
១         ស្រណោះកោះត្រល់បណ្តូលដួងចិត្ត           នឹករឿងជីវិត                    រឿងពិតដែលគ្មានចម្លើយ
            ឯនាយឆ្នែរកែបនៅជិតបង្កើយ        ស្នេហាខ្ញុំអ្ហើយមិនគួរព្រាត់គ្នា ។
២         គ្រានៅដីក្រោមជួបឆោមវលក្ខណ៍               យើងស្មោះយើងស្ម័គ្រ       រួមរក្សរស់ស្គាល់ចិត្តគ្នា
            ជំនោរជលស័យដៃព្រានឬស្យា       ឆក់យកជីវាប្រហារទ្រូងខ្ញុំ។
R         ប្រវត្តិតស៊ូប្តូរផ្តាច់នឹងគ្នា    ទោះព្យុះព្យោមារ              គុកកម្មគ្រួសារបង្ខំ           ផ្តាច់ខ្សែជីវិតឲ្យឃ្លាតទ្រនំ
            ឃ្លាតកោះឃ្លាតម៉ុមឃ្លាតគូជីវិត ។
៣         អកអើយកុំយំឲ្យខ្ញុំអួលណែន         ដែនកោះបត់បែន             ភពផែនជំរុំដួងចិត្ត            
ទោះបីបែកគ្នាព្រោះគេបង្ខិត           បើនៅជីវិតគង់ជួបគ្នាវិញ ៕
និពន្ធដោយ បុន សុខា (២៥ មេសា ២០១៣)


No comments:

Post a Comment